រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី21 ខែមីនា ឆ្នាំ2025 Ron Zacapa Centenario ដែលជាស្រារ៉ោមលំដាប់ខ្ពស់ដែលមានឈ្មោះល្បីល្បាញលើពិភពលោក បានបង្កើតចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាននៅលើឆាកដ៏ប្រណីតនៅកម្ពុជាជាមួយកាសម្ពោធផ្តាច់មុខផលិតផល “Aged Above The Clouds” នៅសណ្ឋាគារ Shangri-La ដ៏ល្បី នៅភ្នំពេញ។ ព្រឹត្តិការណ៍នេះដែលបានរៀបចំឡើងដោយក្រុមហ៊ុន Colony នេះបានផ្តល់នូវបរិយាកាសប្រកបដោយក្ដីសុខ និងភាពទាន់សម័យក្នុងពេលរាត្រី ដោយប្រមូលផ្តុំអភិជន តារាបណ្តាញសង្គមអន្តរជាតិ និងអ្នកនាំមុខក្នុងឧស្សាហកម្មសំខាន់ៗ ។
នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានវត្តមានតំណាងកិត្តិយសមកពីបណ្ដាញផ្សព្វផ្សាយ តារា បណ្តាញសង្គមកំពូលៗ ដៃគូពាណិជ្ជកម្ម និងនាយកប្រតិបត្តិ Diageo ផងដែរ។ ការជួបជុំនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Ron Zacapa ចំពោះវប្បធម៌ប្រណីត និងបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់បទពិសោធន៍នៃការទទួលទានស្រា សម្រាប់អ្នកដែលមានចំណង់ចំណូលចិត្ត និងយល់ដឹងអំពីស្រា។
បន្ថែមពីនេះ លោក Yaro Vy ដែលជាតារាបណ្តាញសង្គមឈានមុខគេម្នាក់របស់ប្រទេសកម្ពុជា បានចែករំលែកគំនិតរបស់គាត់លើឥទ្ធិពលរបស់ Zacapa XO ទៅលើទីផ្សារស្រាប្រណីតដោយលើកឡើងថា “ក្នុងនាមជាសិល្បករម្នាក់ដែលមានវត្តមានក្នុងបណ្តាញសង្គម ខ្ញុំយល់ឃើញថា ការចូលមកកាន់ប្រទេសកម្ពុជារបស់ Zacapa XO គឺជាព្រឹត្តិការណ៍ដែលគួរឱ្យកត់សម្គាល់សម្រាប់ឧស្សាហកម្មស្រាប្រណីត។ ដំណើរនេះ បានលើកកម្ពស់បទពិសោធន៍កម្រិតខ្ពស់បន្ថែមទៀត ដែលជំរុញឱ្យមានវប្បធម៌នៃការផ្តល់តម្លៃស្រារ៉ោមដែលមានគុណភាពខ្ពស់។ វត្តមានរបស់ Zacapa ទំនងជានឹងជំរុញឱ្យមានព្រឹត្តិការណ៍ភ្លក់រសជាតិស្រាដែលត្រូវបានរៀបចំជាពិសេស ការសហការម៉ាកយីហោដែលពិសេស និងលើកកម្ពស់ភាពទំនើបជារួមនៃទីផ្សារស្រា។ ស្រានេះមិនត្រឹមតែជា ភេសជ្ជៈប៉ុណ្ណោះទេ តែជាការប្រកាសអំពីរសជាតិ ទេពកោសល្យ និងប្រណីតភាព ដែលស្របនឹងបែបផែនជីវិតដែលកំពុងវិវត្តន៍របស់ប្រទេសកម្ពុជា។
ការដាក់សម្ពោធនូវ “Aged Above The Clouds” ជាការបង្ហាញនូវបទពិសោធន៍ថ្មីនៃញាណទាំងប្រាំ ដែលនាំផ្លូវភ្ញៀវកិត្តិយសទៅកាន់ពិភពដ៏ពិសេសរបស់ Ron Zacapa។ ព្រឹត្តិការនារាត្រីនេះត្រូវបានរៀបចំជាបីដំណាក់កាល ដែលគួរឱ្យចាប់ចិត្ដ៖
១. តំបន់នៃកាស្វែងយល់៖ ភ្ញៀវកិត្តិយសចូលរួមឆ្លើយសំណួរល្បងប្រាជ្ញា ដើម្បីស្វែងយល់ពីស្រាក្រឡុក Zacapa ដ៏ល្អឥតខ្ចោះសម្រាប់ពួកគេ ដោយការបញ្ជ្រាបខ្លួនទៅក្នុងកេរដំណែលដែលប្លែកគេរបស់ម៉ាក។
២. តំបន់នៃការដាក់សម្ពោធ និងភ្លក់រសជាតិ៖ ជាផ្នែកសំខាន់បំផុតនៅក្នុងរាត្រីនោះ វគ្គភ្លក់រសជាតិនេះផ្តល់នូវទំនាក់ទំនងដ៏ស្និទ្ធស្នាល ជាមួយនឹងការការបង្ហាញអំពីប្រណិតភាពរបស់ Zacapa ដែលណែនាំនូវ Ron Zacapa XO ដ៏ល្អប្រណីត។
៣. បទពិសោធន៍បន្ទប់ជួបជុំភ្ញៀវ៖ ជាលំហសង្គមដ៏រស់រវើកដែលភ្ញៀវធ្វើការភ្ជាប់ទំនាក់ទំនង រៀបចំចាត់ចែងពេលល្ងាចផ្ទាល់ខ្លួន ជាមួយការប្តូរកាក់ស្រាក្រឡុក រីករាយនឹងសេវាកម្មឆ្លាក់ឈ្មោះដែលពិសេស និងបានថតរូបដើម្បីទុកជាអនុស្សាវរីយ៍។ ការសំដែងផ្ទាល់នៃតន្ត្រី jazz និង DJ បង្កើតបាននូវបរិយាកាសដ៏ឥតខ្ចោះ ធ្វើឱ្យរាត្រីនោះក្លាយទៅជាបទពិសោធន៍ដ៏ប្រណីតពិតៗ។
ព្រឹត្តិការណ៍បើកសម្ពោធនេះ ផ្តោតសំខាន់លើ Zacapa XO ដែលជាការលាយបញ្ចូលគ្នាយ៉ាងពិសេសនៃស្រារ៉ោមដែលបានបម្រុងទុក ដែលមានអាយុចន្លោះ 10 និង 25 ឆ្នាំ ដែលងុំល្អនៅក្នុងជម្រើសស្រាវីស្គី ស្រា Sherry ស្រា Pedro Ximénez អាមេរិក និងធុងស្រា Oak Cognacបារាំង។
ការបើកសម្ពោធនៅរាជធានីភ្នំពេញនេះធ្វើឡើងបន្ទាប់ពីការដាក់ចេញ Zacapa ដែលគ្រប់គ្នារំពឹងនៅក្នុងប្រទេសសិង្ហបុរី នៅ Sushisamba កាលពីថ្ងៃទី12 ខែធ្នូ ឆ្នាំ2024។ ជាមួយនឹងទស្សនៈ “ ដំណើរផ្សងព្រេងឥតឈប់របស់អ្នក” Zacapa បន្តជំរុញទឹកចិត្តក្រុមមនុស្សដែលមានក្តីស្រមៃ និងអ្នកត្រួសត្រាយផ្លូវ ដោយផ្តល់ការអញ្ជើញឱ្យមកទទួលយកបទពិសោធន៍ពោរពេញដោយប្រណីតភាពលើសពីការរំពឹងទុក។
សូមជម្រាបថា Ron Zacapa តំណាងឱ្យការបង្ហាញអំពីប្រណីតភាពបែបទំនើប និងអាចទទួលដឹងបាន ដែលត្រូវបានបង្កើតឡើងដោយភាពល្អិតល្អន់នៅតំបន់ខ្ពង់រាប Guatemalan។ ដោយសារភាពល្បីល្បាញនៃដំណើរការដែលមានវ័យចំណាស់ដ៏ពិសេស និងប្រភពដើមដ៏សម្បូរបែប Zacapa ផ្តល់បទពិសោធន៍ដែលលើសពីភាពធម្មតា ដោយអន្ទងអ្នកចាប់អារម្មណ៍ឱ្យចាប់ផ្តើមដំណើរនៃការស្វែងយល់តាមរយៈចក្ខុវិញ្ញាណ ឃាណវិញ្ញាណ ជីវ្ហាវិញ្ញាណ និងកាយវិញ្ញាណ។
សូមរម្លឹកជូនផងដែរថា ក្រុមហ៊ុន ATTWOOD គឺជាអ្នកចែកចាយផ្ដាច់មុខរបស់ ZACAPA នៅក្នុងប្រទេសកម្ពុជា៕

Call Us: +855 (0)70 888 260
Email: sales@attwoodcambodia.com
Attwood Business Center
No. 23, Russian Blvd, SK. Toek Thla,
K. Sen Sok, Phnom Penh, Cambodia